ម៉ាក់ៗប្រយ័ត្នផង! ម្ដាយយកក្រដាសសើមជូតបរិវេណផ្ទៃមុខកូន ស្រាប់តែកើតរលាកក្រហម ហើមគួរឱ្យអាណិត
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ តាមរយៈមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី បានបង្ហោះរូបភាពទារករលាក និង ហើមមុខម្នាក់ ព្រមទាំងបានបញ្ជាក់ថា ជាករណីម្តាយយកក្រដាសសើមជូតសម្អាតបរិវេណផ្ទៃមុខកូន។
ក្រោយប្រទះនូវរឿងនេះ មន្ទីរសម្រាកព្យាបាល និង សម្ភព បានគូសបញ្ជាក់ថា ក្រដាសសើមមានប្រយោជន៍ជាច្រើនយ៉ាងក្នុងការជួយសម្រួលការថែទាំទារក តែម្តាយ ឬ អាណាព្យាបាល គួរគប្បីអានលើការណែនាំដោយប្រុងប្រយត្ន័អំពីរបៀបប្រើ (How to use) និង ចំណុចគួរប្រយ័ត្ន (Be careful) ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានផ្សេងៗជាយថាហេតុ៕