ជិតចូលឆ្នាំចិនហើយ! របៀប ៣ យ៉ាង សុំពរពីវត្ថុស័ក្តិសិទ្ធ ដើម្បីក្តីប្រាថ្នាឆាប់បានសម្រេច
ជាធម្មតាមនុស្សយើងម្នាក់ៗ តែងធ្លាប់បួងសួងសុំពរសុំជ័យពីទេវតា ឬក៏វត្ថុស័ក្តិសិទ្ធនានា ទាំងរឿងការងារ រឿងលុយកាក់ ក៏ដូចជារឿងស្នេហាជាដើម ហើយអ្នកខ្លះក៏បានសម្រេចដូចបំណង អ្នកខ្លះក៏មិនសូវជាសមប្រកប ទៅតាមកម្លាំងបុណ្យ។ ដូច្នេះថ្ងៃនេះ យើងនឹងចែករំលែកវីធី ៣ យ៉ាង ដែលជួយឱ្យការសុំពរកាន់តែឆាប់សម្រេច ឆាប់បានផល។
ដំបូងយើងត្រូវបួងសួងសុំពរពីទេវតា ឬ វត្ថុស័ក្តិសិទ្ធដែលយើងជឿគោរពបូជា ឬ មានសទ្ធាជាងគេ បើមិនមាននោះទេ អាចសុំពរពីព្រះភូមិទេវតាដែលថែរក្សាផ្ទះយើងផ្ទាល់ក៏បាន ដោយប្រើវិធីខាងក្រោមនេះ ៖
១. លើកដៃសំពះគោរព ហើយប្រាប់ពីឈ្មោះ ត្រកូល និង រឿងដែលប្រាថ្នាចង់បានឱ្យច្បាស់លាស់ បើសិនជារឿងលុយកាក់ ឱ្យប្រាប់ពីចំនួនឱ្យច្បាស់ផង តើយើងចង់បានប៉ុន្មានដែរ?
២. បួងសួងប្រាប់ពីពេលវេលាឱ្យច្បាស់លាស់។ ឧទាហរណ៍ថា យើងចង់បានរឿងលុយកាក់ ឱ្យប្រាប់ថាកូនចៅសុំឱ្យបាននៅថ្ងៃប៉ុណ្ណេះ ខែប៉ុណ្ណេះជាដើម ហាមការគ្រាន់តែនិយាយសុំធម្មតាៗ ឬសុំឱ្យមានលាភទទេៗ។
៣. ត្រូវបួងសួងប្រាប់ទេវតា ឬ វត្ថុស័ក្តិសិទ្ធវិញថា បើសិនជាយើងបានដូចបំណងហើយ នឹងត្រូវតបស្នងលោកវិញដោយអ្វីខ្លះ ដែលការតបស្នងដែលល្អបំផុតនោះ គឺការឱ្យទាន ការជួយជីវិតអ្នកលំបាក ការបរិច្ចាគឈាម និង ការជួយជីវិតសត្វ ជាដើម។
យ៉ាងណាមិញ អ្វីដែលសំខាន់បំផុតនោះ គឺការសុំដោយមានសតិបញ្ញា សុំនូវអ្វីដែលអាចកើតឡើងបាន ហើយខ្លួនយើងផ្ទាល់ក៏ត្រូវព្យាយាមធ្វើវាឱ្យបានសម្រេចដូចគ្នា មិនត្រូវបណ្តែតបណ្តោយទៅតាមការបន់ស្រន់ហើយដេកចាំលុយចូលបានដែរ៕