(វីដេអូ) សុខៗ សាឡាត់ ស្រីឡាង អង្គុយទ្រហោយំរៀបរាប់ជីវិត ហើយបោះសំណួរមួយយ៉ាងចាក់ដោត
ជាការពិតណាស់ កញ្ញា សាឡាត់ ស្រីឡាង ត្រូវបានចាត់ទុកជាតារាស្រីមានប្រជាប្រិយភាពមួយរូបដែរ ដោយកន្លងមកតារាសម្តែងរូបនេះហាក់ទទួលបានការគាំទ្រ និង បានចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើន ដោយសម្តែងសុទ្ធសឹងជាតួឯកស្រី។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេហាក់មិនសូវឃើញវត្តមានរបស់កញ្ញា សាឡាត់ ស្រីឡាង ក្នុងខ្សែភាពយន្តប៉ុន្មានទេ ប៉ុន្តែកញ្ញានៅតែបន្តក្លាយជា BA របស់ផលិតផលមួយចំនួន និង ចំណាយពេលវេលាច្រើនក្នុងការមើលថែក្រុមគ្រួសារ។
ដោយឡែក ស្រាប់តែថ្មីៗនេះ កញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះវីដេអូនៅលើគណនី Tik Tok ទ្រហោយំ អមនឹងសារហាក់បង្ហាញអារម្មណ៍រៀបរាប់ពីជីវិតយ៉ាងឈឺចាប់។
សារអមនឹងវីដេអូអង្គុយយំនោះដែរ កញ្ញា សាឡាត់ ស្រីឡាង រៀបរាប់ថា ៖ «Video នេះខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថា #ជីវិត។ អ្នកបានអង្គុយតូចចិត្ត ឈឺចិត្តថាហេតុអ្វីជីវិតមិនបានល្អដូចគេម្នាក់នោះ ហេតុអ្វីជីវិតមិនរីករាយ ហេតុអ្វីកើតទុក្ខគ្រប់ពេល? កុំសួរអ្នកណាអី គួរសួរខ្លួនអ្នក ព្រោះអ្នកជាម្ចាស់នៃចិត្ត ម្ចាស់នៃគំនិត ម្ចាស់គ្រប់យ៉ាងនៃខ្លួនអ្នក អ្នកបានជ្រើសរើសយកតែរឿងលំបាក រឿងដែលឈឺចិត្ត ហើយស្រែកថាគ្មានក្ដីសុខ។ អ្នកណាក៏មានទុក្ខរបស់គេដែរ ហើយគេក៏ចេះរកផ្លូវសម្រាប់ដើរទៅកន្លែងមួយ ដែលផ្តល់ស្នាមញញឹមសម្រាប់គេដែរ។ ផ្លូវណាដឹងអត់?? ផ្លូវដែល ដេកតែទួញសោក?ផ្លូវដែលដេកឱបទុក្ខ?ផ្លូវដើរទៅរករណ្តៅកប់ខ្លួនគេឱ្យទៅកន្លែងខ្មៅងងឹត??»៕