(វីដេអូ) ស្រីចុប តូចចិត្តនឹងខ្លួនឯង រហូតលើកឡើងទាំងឈឺចាប់ពីជីវិតដែលកើតមកក្នុងជាតិនេះ
និយាយពីតារាកំប្លែង ស្រីចុប ដែលជាប្អូនស្រីបង្កើតរបស់ នាយចយ បច្ចុប្បន្នតារាកំប្លែងស្រីរូបនេះ បានធំពេញរូបពេញរាងហើយ រីឯសម្រស់ ការរៀបចំខ្លួន និង ពណ៌សម្បុរសាច់ឈាមក៏ប្លែកជាងមុនដែរ។
ម្យ៉ាងវិញទៀត មួយរយៈក្រោយនេះ តារាកំប្លែង ស្រីចុប កំពុងតែក្ដោបបានប្រជាប្រិយខ្លាំងជាមួយនឹងការសម្ដែងសាច់រឿងខ្លីៗបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ដែលធ្វើឱ្យមហាជនចូលចិត្តតាមដានទស្សនា និង ផ្ទុះសំណើចសើចសប្បាយ។
ជាមួយនឹងការទទួលបានក្ដីស្រឡាញ់គាំទ្រតាមដានពីមហាជនចំពោះវីដេអូខ្លីៗ ស្រីចុប ក៏ក្ដោបបានការងារជាច្រើន ដែលឃើញលេចមុខចូលរួមកម្មវិធីផ្សេងៗលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាថតវីដេអូផ្សព្វផ្សាយឱ្យផលិតផលក្នុងស្រុក និង ថតសំអាងការទៀតផង។
ជាក់ស្ដែង ថ្មីៗកន្លងទៅ ក៏បានឃើញតារាកំប្លែង ស្រីចុប ចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «Vtalk Confession» និយាយរៀបរាប់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនជាច្រើន ដែលកន្លងមកធ្លាប់ជួបនឹងជីវិតជូរចត់កំសត់មិនធម្មតា។
អ្វីដែលកាន់តែចាប់អារម្មណ៍ បន្ទាប់ពីនិយាយរឿងរ៉ាវជីវិតដ៏លំបាក ស្រីចុប ក៏រៀបរាប់ពីអារម្មណ៍តូចចិត្តនឹងជីវិតខ្លួនឯង ដែលថាឱ្យទេវតា និង ព្រហ្មលិខិតហេតុអីបានឱ្យនាងកើតមកធ្វើអី បើក្រលំបាក ហើយមានរូបរាងមុខមាត់មិនស្អាតទៀត៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖