ប្រកាសបើកលក់ជាផ្លូវការហើយ Angkor Sky រសជាតិថ្មី ស្រស់ ស្រាល ស្រួល ពិសាឆ្ងាញ់
Angkor sky ទើបចេញសម្បកដបដ៏ប្រណីត សមនឹងរសជាតិថ្មី កម្រិតជាតិអាកុលទាបបំផុត ៤% សមនឹងសុភាពបុរស សុភាពនារីគ្រប់គ្នា។ វាត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះ ជាមួយឡូហ្គោដ៏ទាក់ទាញ ប្រណីតសម្រាប់យុវវ័យសម័យថ្មី ។
តាមរយៈព្រឹត្ដិកាណ៍ នៃការភ្លក្សរសជាតិថ្មី ដ៏ស្រាលស្រទន់របស់ Angkor Sky កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបេវីយូ កោះនរា លោក អែម យូធូ ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជសញ្ញាស្រាបៀរអង្គរ បានបង្ហាញចំណុចសំខាន់របស់ Angkor sky មាន ៤ យ៉ាងគឺ ៖
*កម្រិតអាល់កុលត្រឹមតែ 4%
*វត្ថុធាតុដើមចម្រាញ់យកតែ Grade A ល្បឺពីអឺរ៉ុប និង ជុំវិញពិភពលោក
*ប្រភពទឹកពិសេសតែមួយគត់ ពីតំបន់ក្បាលឆាយខេត្តកំពង់សោម ធម្មជាតិពិតៗ
*គុណភាព រសជាតិ និង បច្ចេកវិទ្យាទំនើបៗ ក្រោមការត្រួតពិនិត្យពីក្រុមហ៊ុនកាសស្បែរគ្រុប ប្រទេសដាណឺម៉ាក
លោក បន្ថែមថា Angkor sky ត្រូវបានផលិតឡើងដោយផ្សំជាមួយវត្ថុធាតុដើមសំខាន់ៗជាច្រើន អាចនិយាយបានថា វត្ថុធាតុដើមទាំងនោះសុទ្ធតែលំដាប់ Grade A ដើម្បីផលិតចេញជា Angkor sky មិនមែនចេះតែដាក់ៗឲ្យតែបាននោះទេ ក្រុមហ៊ុនមានកាសម្រិតសម្រាំងយ៉ាងល្អិតល្អន់ ទាំងផលិតផល និង គុណភាព។
ក្នុងការផលិតស្រាបៀរ ទឹកគឺជាវត្ថុធាតុដើម ដ៏សំខាន់ដែលមិនអាចខ្វះបាន ដោយត្រូវបានចម្រាញ់យកទឹកធម្មជាតិដែលចេញពីក្បាលឆាយ។ លោកថា កាលណាមានទឹកល្អ គឺកាន់តែធ្វើឲ្យការផលិតស្រាបៀរកាន់តែល្អ និង មានគុណភាព។ រាល់ការផលិតគ្រប់ផលិតផលស្រាបៀរបស់ក្រុមហ៊ុន ជាពិសេសគឺ Angkor sky នេះតែម្តង គឺត្រូវបានឆ្លងកាត់ធ្វើតេស្តសាកល្បងម្តងហើយម្តងទៀតដោយអ្នកជំនាញ ទាល់តែត្រូវ និង យល់ព្រម ទើបក្រុមហ៊ុនសម្រេចដាក់លក់លើទីផ្សារ។
សូមបញ្ជាក់ផងដែរថា កម្មវិធីភ្លក់រសជាតិថ្មីស្រាលស្រទន់របស់ Angkor sky ត្រូវបានធ្វើឡើងយ៉ាងអធិកអធម ដោយមានការអញ្ជើញចូលរួមពីតារាចម្រៀងលំដាប់ប្រទេស សុខ ពិសី, ជាមួយនឹងសន្និសីទសារព័ត៌មាន ដៃគូរសហការណ៍ផ្សព្វផ្សាយ និង អាជីវករ បែបសប្បាយៗ ស្រស់ស្រាយ Chill, Chill បរិយាកាសដូចថ្ងៃឈប់សម្រាកនៅឆ្នេរសមុទ្រ ហើយគ្រប់គ្នាសុទ្ធតែបានភ្លក្សលាន់មាត់កោតសរសើរពីរសជាតិ Angkor sky ដែលទើបចេញលក់នៅលើទីផ្សារជាផ្លូវការកាលពីពេលថ្មីៗនេះ៕
#AngkorSky #JustChill
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ