ហូបអាហារហឹរៗ ២ ខែស្រកទម្ងន់បាន ៨ គីឡូដូចចិត្ត តែពេលទៅពេទ្យពិនិត្យ ឃើញសុទ្ធតែជំងឺពេញខ្លួន
ថ្មីៗនេះ គ្រូពេទ្យជំនាញខាងសម្រកទម្ងន់របស់ចិន បានទម្លាយពីករណីរបស់ស្រ្តីវ័យ ៦០ ឆ្នាំម្នាក់ ដែលនឹកឃើញវិធីសម្រកទម្ងន់ថ្មី ដោយការហូបអាហារហឹរៗ ចុងក្រោយស្រកបាន ៨ គីឡូមែន ប៉ុន្តែទៅពេទ្យពិនិត្យស្រាប់តែឃើញជំងឺពេញខ្លួន។
គ្រូពេទ្យបានឱ្យដឹងថា ស្រ្តីរូបនេះមានការលើសទម្ងន់ និង លើសឈាម ទើបព្រួយបារម្ភចំពោះសុខភាពក៏បានមករកគ្រូពេទ្យឱ្យជួយណែនាំការសម្រកទម្ងន់។ គ្រូពេទ្យក៏បានណែនាំឱ្យផ្លាស់ប្តូររបបអាហារ និង ធ្វើលំហាត់ប្រាណ ជាលទ្ធផលស្រ្តីរូបនេះស្រកបាន ៨ គីឡូ ត្រឹមតែរយៈពេល ២ ខែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺឈាមនៅតែលើសដដែល ហើយថែមទាំងលើសជាតិសូល្យូម បណ្តាលឱ្យហើមមុខហើមមាត់ទៀត។
គ្រូពេទ្យក៏បានជីកសួរនាំ ទើបដឹងថាស្រ្តីរូបនេះតែងតែហូបអាហារហឹរៗជាប្រចាំ ពោលគឺហូបស៊ុប ពេលល្ងាចរាល់ថ្ងៃ ព្រោះឃើញនៅតាមអ៊ីនធឺណេតបានឱ្យដឹងថា ការហូបហឹរអាចជួយឱ្យស្រកទម្ងន់បាន។ យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា ការហូបអាហារហឹរអាចជំនួយដល់ការដុតបំផ្លាញសារធាតុមួយចំនួនក្នុងរាងកាយបានពិតមែន ប៉ុន្តែការហូបស៊ុប ដែលពេញដោយជាតិខ្លាញ់ និង សូល្យូម អាចបង្កើនហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល និងឡើងសម្ពាធឈាមខ្ពស់៕
ប្រភព៖ Sanook