សកម្មភាពនៅលើបណ្តាញសង្គម អាចបង្ហាញពីបុគ្គលិកលក្ខណៈ និង អាកប្បកិរិយារបស់បុគ្គល។ មួយក្នុងចំណោមនោះ ការផ្លាស់ប្តូររូបភាព profile លើគណនី វាក៏ទាក់ទងនឹងទំនាក់ទំនងក្នុងរឿងស្នេហាផងដែរ។ តាមការសិក្សាមួយទៅលើការតាំងរូបភាព Profile ដោយផ្តោតលើអ្នកដែលកម្រប្តូររូបភាព ជាលទ្ធផល ៩០ ភាគរយនៃអ្នកតាំងរូបដដែលរយៈពេលយូរ ពួកគេជាបុគ្គលដែលស្មោះនៅក្នុងរឿងស្នេហា។ លទ្ធផលនេះរកឃើញដោយផ្អែកទៅលើហេតុផល ៤ ចំណុចដូចខាងក្រោម៖
១. ស្ថិរភាពអត្តសញ្ញាណ៖ ការរក្សារូបភាព profile ដដែលរយៈពេលយូរ អាចឆ្លុះបញ្ចាំងពីភាពឋិតឋេរ និង ការរក្សាខ្ជាប់នូវអារម្មណ៍នឹងធឹងនៃបុគ្គល។ បុគ្គលប្រភេទនេះឱ្យតម្លៃទៅលើការធ្វើអ្វីជាភាពពិតប្រាកដ និង មិនផ្លាស់ប្តូរខ្លួនឯងដើម្បីក្លាយជាអ្នកដទៃ ឬជោរនិយមទៅតាមសង្គមឡើយ។ ហើយនេះក៏ជាចំណុចមួយ ដែលឆ្លុះបញ្ចាំងពីភាពស្មោះត្រង់របស់បុគ្គលនៅក្នុងទំនាក់ទំនងស្នេហា។ ពួកគេមិនត្រឹមតែស្មោះត្រង់នឹងស្នេហាប៉ុណ្ណោះទេ តែថែមទាំងស្មោះត្រង់នឹងខ្លួនឯង រួមទាំងមនុស្សជុំវិញខ្លួនផងដែរ។
២. ផ្តោតតែទំនាក់ទំនងពិត៖ ការមិនប្តូររូប profile ញឹកញាប់ វាបង្ហាញពីអាកប្បកិរិយាដែលមិនវិនិយោគខ្លួនឯង ឬផ្សព្វផ្សាយខ្លួនឯងនៅលើបណ្តាញសង្គម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ឡើយ។ ពួកគេគិតចម្បងតែទំនាក់ទំនងពិតប្រាកដ ជាពិសេស ផ្តោតការជួបផ្ទាល់ជាធាតុពិតច្រើនជាង។ បើចំពោះស្នេហា គឺជាស្នេហាពិតប្រាកដ មិនមែនលំៗលេងសើច។
៣. គោរពភាពឯកជន៖ ការដាក់រូប profile ដែលនឹងធឹងមួយ អាចជាសញ្ញាបង្ហាញថា បុគ្គលម្នាក់នោះឱ្យតម្លៃទៅលើឯកជនភាព។ សកម្មភាពមួយនេះ ជាទូទៅវាយតម្លៃនូវភាពសុចរិត និង គោរពព្រំដែននៅក្នុងទំនាក់ទំនងស្នេហា។ នេះក៏ដោយសារពួកគេផ្តល់អាទិភាពទៅលើការទំនាក់ទំនងមួយប្រកបដោយអត្ថន័យ ជាជាងការបង្ហាញជាសាធារណៈ។
៤. ប្តេជ្ញាចិត្តរយៈពេលវែង៖ អាចថាការកម្រប្តូររូបភាព profile វាជាអត្តចរិតធម្មជាតិមួយរបស់ពួកគេ។ តែអត្តចរិតមួយនេះ អាចឆ្លុះបញ្ចាំងពួកគេជាមនុស្សមានស្ថិរភាពទាំងក្នុងទំនាក់ទំនង និង ជីវិតខ្លួនគេផ្ទាល់។ ពួកគេចូលចិត្តឱ្យតម្លៃទៅលើការប្តេជ្ញាចិត្ត ភាពស្មោះត្រង់ និង ភក្តីភាព។ ជារួមបើគេស្រលាញ់នរណាហើយ គេនឹងដាក់ចិត្ត ដាក់កាយ ប្តេជ្ញាស្មោះស្ម័គ្រ ប្តូរផ្តាច់លុះថ្ងៃអវសាន៕