ទៅប្រកួត Miss Cosmo នៅវៀតណាម ទើប ៥ ថ្ងៃសោះ អ៊ិន លក្ខិណា ប្ដូរឈុតរាប់ភ្លេច បើម៉ូដវិញសុទ្ធតែហឹរៗ
រយៈពេល ៥ ថ្ងៃមកហើយ ដែល Miss Cosmo Cambodia 2024 អ៊ិន លក្ខិណា បានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសវៀតណាម ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Cosmo 2024។
មកដល់ពេលនេះ កម្មវិធី Miss Cosmo 2024 កាន់តែកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤ ខាងមុននេះ ដោយពេលនេះដែរ ក្រឡេកទៅមើលបេក្ខភាពបវរកញ្ញាកម្ពុជាយើង គឺកញ្ញា អ៊ិន លក្ខិណា ក៏កំពុងស្ថិតក្នុងដំណើរការប្រកួតត្រៀមខ្លួនយ៉ាងស្វាហាប់ផងដែរ។
ក្នុងដំណើរប្រកួតរយៈពេលជិត ១ សប្ដាហ៍នេះ អ៊ិន លក្ខិណា តែងឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រខ្មែរជាមួយនឹងវត្តមានរបស់នាងក្នុងដំណើរការប្រកួតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតលេចធ្លាខ្លាំង។
ជាក់ស្ដែង ក្រឡេកទៅមើលការតុបតែងខ្លួនរបស់ អ៊ិន លក្ខិណា វិញ ក្នុងឈុតនីមួយៗនាងបានរៀបចំខ្លួនយ៉ាងល្អ ទាំងការផាត់មុខ ធ្វើសក់ និង ឈុតដ៏ប្រណីតៗស្រស់ស្អាតហាក់វ៉ាដាច់បេក្ខភាពបវរកញ្ញាដទៃក្នុងកម្មវិធី Miss Cosmo 2024 នេះ៕