Yoshi តារាភេទទី ៣ ថៃ ទម្លាយការពិត ជុំអ្នកគាំទ្រផ្ទុះការសង្ស័យកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកំលោះ Blew
សម្រាប់ជីវិតបច្ចុប្បន្នរបស់ស្រីស្អាត Yoshi នៅពេលនេះហាក់ជោគជ័យខ្លាំងលើវិស័យការងារ ហើយបើនិយាយពីរូបសម្រស់វិញ អ្នកណាៗក៏លួចច្រណែននាងដែរ។ ដោយឡែក បើនិយាយពីជីវិតស្នេហាវិញ មកទល់ពេលនេះនាងពុំទាន់បានរកឃើញបុរសណាម្នាក់មកធ្វើជាគូជីវិតឡើយ ដោយស្រីស្រស់រូបនេះធ្លាប់បង្ហើបថានាងនៅទំនេរ មិនទាន់មានគូសង្សារឡើយ។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជីវិតឯកជនរបស់ Yoshi ជាខ្លាំង ដោយគេឃើញស្រីស្រស់រូបនេះកាន់ដៃគ្នានឹងអ្នកកំលោះ Blew Woraphon ទៅសាកថ្មជីវិតនៅខេត្តភូកេត។ ទន្ទឹមនឹងឃើញរូបភាពនោះ មហាជនបានដាក់ការសង្ស័យថាស្រីស្រស់រូបនេះកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។
ដោយឡែ្កក ងាកមកមើលស្រីស្រស់ Yoshi វិញ បន្ទាប់ពីផ្ទុះព័ត៌មានសង្ស័យមក នាងក៏បានចេញមកទម្លាយច្បាស់ៗថា ៖ «នាង និង Blew ត្រឹមតែជាមិត្តភក្តិគ្នាប៉ុណ្ណោះ ពុំគិតថានឹងធ្វើជាសង្សារគ្នាអី ហើយអ្នកទាំងពីរបានសម្រេចគ្នាហើយថានឹងចាត់ទុកគ្នាជាមិត្តភក្តិល្អជាង។ ណាមួយព្រោះតែអត្តចរិត និស្ស័យ ស្ទីលរស់នៅផ្ទុយគ្នា ដូចនេះបើជាសង្សារអាចនឹងបែកគ្នាបាត់បង់មិត្តភាព ដូចនេះមានតែរក្សាជាមិត្តភាពបែបនេះរហូតទៅល្អប្រសើរជាង»៕