![(វីដេអូ) លើកទី ១ វណ្ណដា ថាឈឺចាប់ជាងអ្វីទាំងអស់ ពេលដឹងដំណឹងមរណភាពលោកតា គង់ ណៃ](https://www.popular.com.kh/wp-content/uploads/2024/07/D1.jpg)
(វីដេអូ) លើកទី ១ វណ្ណដា ថាឈឺចាប់ជាងអ្វីទាំងអស់ ពេលដឹងដំណឹងមរណភាពលោកតា គង់ ណៃ
នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ ពិធីដង្ហែ និង បញ្ចុះសព ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បានបញ្ចប់សព្វគ្រប់ហើយ ដែលបានប្រព្រឹត្តទៅនៅវេលាម៉ោង ៩ ព្រឹក នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងនោះ មរណភាពនៃវីរៈសិល្បករចាប៉ីដងវែង ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បានធ្វើឱ្យថ្នាក់ដឹកនាំ មហាជន និង សិល្បករ សិល្បការិនីក្នុងប្រទេសកម្ពុជាមានការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មរតករស់មួយរូបទៀតនោះ។
យ៉ាងណាមិញ ស្របពេលពិធីបុណ្យសព ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ កំពុងតែប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា លោក វណ្ណដា ក៏កំពុងតែបង្ហាញការសម្តែង និង ស្នាដៃចុងក្រោយចុងក្រោយរបស់លោកតា គង់ ណៃ គឺបទ «Time To Rise» នៅឯទឹកដីសហរដ្ឋអាមេរិក។
ការសម្តែងនៅរាត្រីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនោះដែរ វណ្ណដា និង ក្រុមការងារ បានធ្វើការកាន់ទុក្ខដល់មរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ នៅលើឆាក និង បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល ថាលោកពិតជាមានការឈឺចាប់សោកស្ដាយបំផុត។
មុននឹងធ្វើការសម្តែង លោក វណ្ណដា បានរៀបរាប់ថា៖ «ដំណឹងមរណភាពលោកតា គង់ ណៃ ពិតជាធ្វើឱ្យលោក និង ក្រុមការងារផលិតកម្មបារមី មានការពិបាកចិត្តយ៉ាងខ្លាំង។ លើសពីនោះ លោកគិតថា រយៈពេល ១០ ឆ្នាំក្រោយមកនេះ លោកមិនដែលពិបាកចិត្តដល់ថ្នាក់នេះទេ នេះគឺជាលើកទី ១ សម្រាប់លោក»។
![](https://www.popular.com.kh/wp-content/uploads/2024/07/449392230_1021164066029406_1455095278490728740_n.jpg)
លោក វណ្ណដា បន្តថា៖ «លោកគ្រូ បានបោះភ្លើងគប់ឱ្យលោក ហើយលោកមានអារម្មណ៍ថាលោកគ្រូនៅជិតៗលោកនៅទីនោះឯង»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖