ចង់បំបែកជើងធូបកុងម៉ា ទៅសែនផ្ទះផ្សេង មិនមែនចេះតែបំបែកៗទេ ប្រយ័ត្នដូនតាប្រកាន់ (វីដេអូ)
តាមទំនៀមទម្លាប់ប្រពៃណីចិន ឬអ្នកកាត់សែស្រឡាយចិនតាំងពីបុរាណរៀងរៀងមកឱ្យតែដល់ថ្ងៃចូលឆ្នាំ កូនចៅបងប្អូនសាច់ញាតិតែងមកជួបជុំគ្នាដើម្បីសែនព្រែនជូនកុងម៉ាដើម្បីសុំពរជ័យសិរីសួស្ដីក្នុងឆ្នាំថ្មី ។ គ្រួសារខ្លះកាលកូនចៅមិនទាន់មានប្ដីប្រពន្ធឱ្យតែចូលឆ្នាំតែងសែនជុំឪពុកម្ដាយ តែក្រោយកូនចៅរៀបការទៅខ្លះទៅនៅស្រុកឆ្ងាយ ឃ្លាតពីឪពុកម្ដាយ រហូតមិនអាចឆ្លៀតមកសែនព្រេនជុំគ្នាបាន ។ ដោយសារតែមានផលលំបាកដូច្នេះហើយ