ញ៉ាំមីច្រើនពេក អាចបង្កគ្រោះថ្នាក់ធំណាស់ ចំពោះសុខភាព
មីជាអាហារមួយប្រភេទដែលពេញនិយមបំផុតនៅសម័យនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលចម្អិន ។ អាហារប្រភេទនេះផ្ដល់នូវគុណវិបត្តិលើសពីអ្វីដែលយើងគិត ម៉្យាងទៀតវាជាអាហារដែលចាត់ទុកថាមានសារធាតុចិញ្ចឹមទាបបំផុត ។ ហេតុដូច្នេះហើយទើបយើងតែងឮគេនិយាយថាមីគឺជាអាហារដ៏គ្រោះថ្នាក់ ហើយគ្រូពេទ្យជាច្រើនក៏បានផ្ដល់ដំបូន្មានថាមិនគួរញ៉ាំញឹកញាប់ឡើយ បើចៀសវាងបានគឺកាន់តែល្អ