ពេញចិត្តទេ? គោលការណ៍ថ្មី សិស្សពិការទូទាំងប្រទេស រៀនបរិញ្ញាបត្រមិនបង់លុយ ១០០%
ក្រសួងលើកទឹកចិត្តដល់សិស្សមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក...) ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% មួយកន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណាដែលមិនទាមទារការប្រឡង នៅតាមគ្រឹះស្ថានឧត្ដមសិក្សាដែលបានផ្ដល់អាហារូបករណ៍ ដូចមានក្នុងសៀវភៅកម្រងព័ត៌មានអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០