Edit

អ្នកម្ដាយ

ដើរលេងកម្មវិធីមានបាញ់កាំជ្រួច ម៉ាក់ៗពពោះប្រុងប្រយ័ត្ន ទាំងផ្សែង ទាំងសំឡេង អាចហានិភ័យដល់សុខភាពម្តាយ និង កូន

អំឡុងចុងឆ្នាំ កម្មវិធីរីករាយធំៗដូចជា ពិធីបុណ្យអុំទូក និង ឆ្លងឆ្នាំ ច្រើនតែមានការបាញ់កាំជ្រួចដើម្បីជាការអបអរ។ កាំជ្រួចមិនថាតូចឬធំ បាញ់បង្ហោះលើមេឃឬកាន់នឹងដៃ វាត្រូវបានគេរកឃើញថា អាចប៉ះពាល់សុខភាពចំពោះស្ត្រីមានគភ៌

សម្រាលកូនមុនខែមិនស្រួលឡើយ ពិបាកទាំងម្តាយ និង កូន នេះជាដើមហេតុបង្ក ម៉ាក់ៗគួរតែឈ្វេងយល់!

ផ្អែកទៅលើករណីសម្រាលជាច្រើន ការកើតមិនគ្រប់ខែ អាចជាហានិភ័យមួយសម្រាប់ស្ត្រីពពោះ។ ប្រសិនបើស្ត្រីធ្លាប់សម្រាលកូនមិនគ្រប់ខែ នៅពេលពពោះកូនបន្ទាប់ ឱកាសសម្រាលមុនខែនឹងមានដល់ទៅពីរដង។ អត្រាប្រឈម វានឹងកើន ១០ ដងទៀត

មេឃប្រែប្រួលមិនទៀង! បើម៉ាក់ៗដាក់រុក្ខជាតិ ៥ ប្រភេទនេះ ដាំក្នុងផ្ទះអាចការពារពីជំងឺផ្តាសាយ

អ្នកប្រហែលជាអស់សំណើចនៅពេលឮថារុក្ខជាតិរស់ក្នុងផ្ទះអាចប្រឆាំងនឹងមេរោគផ្តាសាយ  តែធាតុពិតជាក់ស្តែង វាពិតជាដូច្នោះមែន។ សូម្បីអ្នកជំនាញនៅអង្គការ NASA ក៏យល់ស្របដូចគ្នា។ មែនទែនទៅ រុក្ខជាតិលម្អក្នុងផ្ទះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញយូរមកហើយថាវាពិតជាអាចប្រឆាំងនឹងមេរោគផ្តាសាយ។ វាមានថាមពលពីធម្មជាតិក្នុងការបន្សុទ្ធខ្យល់

ស្វែងយល់ពីជំងឺស្ត្រូកលើស្ត្រីពពោះ ហានិភ័យ និង ការការពារខ្លួន

ជំងឺស្ត្រូក (Stroke) ឬ ដាច់សរសៃឈាមខួរក្បាល អាចឆក់យកអាយុជីវិតបានគ្រប់ពេល និង មិនប្រកាន់វ័យ។ វាកើតឡើងនៅពេលដែលលំហូរឈាមទៅកាន់ខួរក្បាលត្រូវបានស្ទះ ឬសរសៃឈាមនៅក្នុងខួរក្បាលបែក។​ វាអាចបំផ្លាញដល់ផ្នែកនៃខួរក្បាល

អ្នកស្រាវជ្រាវរកឃើញថ្មីៗ ការប្រើអំពើហិង្សាលើប្រពន្ធកំពុងពពោះ អាចប៉ះពាល់ខ្លាំងដល់ខួរក្បាលទារក

យោងតាមការសិក្សាថ្មីថ្មោង ការប្រើអំពើហិង្សាលើភរិយាកំពុងពពោះ អាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ធ្វើឱ្យការអភិវឌ្ឍន៍ខួរក្បាលទារកមានការផ្លាស់ប្តូរ និង ជួបបញ្ហាផ្សេងៗទៅថ្ងៃអនាគត។ ជាក់ស្តែង អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bath នៅចក្រភពអង់គ្លេស

គួរប្រុងប្រយ័ត្ន! ជំងឺផ្តាសាយប្រភេទថ្មី RSV អាចកើតលើទាំងមនុស្សចាស់ និង កុមារ

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកម្តាយមួយចំនួន បានចែករំលែកនូវបញ្ហាសុខភាពរបស់កូនៗ ដែលបានកើតនៅជំងឺផ្តាសាយប្រភេទថ្មី Respiratory syncytial (sin-SISH-uhl) virus ឬ

ជំងឺស្រឡទែនឆ្លងលឿនណាស់ បើផ្ទះមានស្ត្រីពពោះ គួរប្រុងប្រយ័ត្ន ព្រោះអាចគ្រោះថ្នាក់រហូតដល់រលូត

ប៉ុន្មានខែចុងក្រោយនេះ ឃើញថាជំងឺស្រឡទែន ឬ ជាភាសាអង់គ្លេសហៅថា Mumps បានកើតឡើងច្រើនទៅលើមនុស្សគ្រប់វ័យ។ ជាពិសេស ស្ត្រីពពោះមានប្រព័ន្ធភាពសុំាខ្សោយ ងាយប្រឈមកើតលឿនបំផុត។​ ពេលឆ្លងមេរោគស្រឡទែន

តូចតែខ្លឹម! ស្ត្រីពពោះញុំាពងក្រួច ធ្វើឱ្យកូនកើតមកស្អាត ឆ្លាត ឯអ្នកម្តាយក៏សុខភាពល្អទៀត

បើប្រៀបធៀបជាមួយពងមាន់ ពងក្រួចតូចជាង ៣ ទៅ ៤ ដងឯណោះ។ ផ្នែកពេទ្យសា​ស្ត្ររកឃើញថា ថ្វីបើពងក្រួចតូចជាង តែវាខ្លឹម និង

ទោះមេឃមិនសូវក្តៅ តែជាតិទឹកសំខាន់ណាស់សម្រាប់ស្ត្រីពពោះ នេះជាគុណប្រយោជន៍!

នៅពេលមានផ្ទៃពោះ អ្នកមានតម្រូវការផឹកទឹកច្រើនជាងធម្មតា ដើម្បីបង្កើតទឹកភ្លោះ ផលិតឈាមបន្ថែម បង្កើនជាលិកាថ្មី រក្សាសារធាតុចិញ្ចឹម ជំរុញការរំលាយអាហារ និង រុញច្រានជាតិពុលចេញពីរាងកាយ។ ខណៈស្ត្រីពពោះមានតម្រូវការជាតិទឹកបន្ថែម

សារៈសំខាន់នៃការអនាម័យសម្រាប់ ម៉ាក់ៗពពោះគួរស្វែងយល់ដើម្បីបង្ការមេរោគឆ្លង

ជាមនុស្សស្រី ការអនាម័យគឺជាផ្នែកមួយដ៏សំខាន់ចំពោះសុខភាពទូទៅ។ ហើយវាកាន់តែសំខាន់ទៀត នៅពេលដែលស្ត្រីចាប់ផ្តើមពពោះ។ ការអនាម័យទ្វារមាសអាចបញ្ចៀសពីការឆ្លងមេរោគ ដែលអាចបង្កទៅជាជំងឺផ្សេងៗ។​  តស់! ដើម្បីសុខភាព យើងមកស្វែងយល់ទាំងអស់គ្នា។ តើការមានផ្ទៃពោះប៉ះពាល់ដល់សុខភាពទ្វារមាសយ៉ាងដូចម្តេច?