៣ យ៉ាងស្ទះផ្លូវខ្លាំង ធ្វើឱ្យអ្នកដំណើរឆ្លងកាត់ច្បារអំពៅឈឺក្បាល ចង់កើតស្ត្រេសនៅប៉ុន្មានថ្ងៃនេះ!
នាប៉ុន្មានថ្ងៃនេះ នៅចំណុចផ្សារច្បារអំពៅ ស្ពានច្បារអំពៅ និង ច្រមុះជ្រូកក្បាលថ្នល់គេកត់សម្គាល់ឃើញមានការស្ទះចរាចរណ៍ខ្លាំងជាងសព្វមួយដង ដែលការស្ទះនេះបានក៏ត្រូវបានគេសម្លឹងឃើញបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួន ។ ១-ការដ្ឋានសាងសង់ស្ពានអាកាសដែលកំពុងសាងសង់ ស្ពានអាកាសក្បាលថ្នល់ត្រូវបានសាងសង់បន្ថែមទៀតអមនឹងស្ពានអាកាសដែលមានស្រាប់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឱ្យកាន់តែប្រសើរជាមុន