កុំច្រឡំ ទេវតាឆ្នាំជូតចុះចំថ្ងៃចន្ទ មិនមែនជិះពាហនៈសត្វកណ្តុរតាមឆ្នាំទេ តែគឺជាសត្វខ្លាធំ (ព្យគ្ឃៈ)
ថ្មីៗមានការយល់ច្រឡំមួយបានកើតឡើងក្នុងស្រទាប់មហាជន ពិសេសក្មេងៗជំនាន់ក្រោយដែលមិនបានយល់ច្បាស់ពីអ្វីដែលជាទំនៀមនៃពិធីបុណ្យចូលឆ្នាំថ្មី ដោយគេសង្កេតឃើញក្នុងឱកាសកៀកថ្ងៃបុណ្យចូលឆ្នាំជូតថ្មី ដែលនឹងខិតចូលមកដល់នាងពេលខាងមុខឆាប់ៗនេះ បែរជាមានការលើឡើងព្រោងព្រាតបន្ទាប់ពីគេបានឃើញការផុសក្នុងបណ្តាញសង្គមបង្ហាញពីទេពធីតាឆ្នាំជូត ទ្រង់ជិះពាហនៈជាសត្វខ្លា មិនមែនជាសត្វកណ្តុរ ។ តាមពិតយានជំនិះទេវតាខុសពីពង្សធាតុនៃទេវតាដែលជាសត្វតាមឆ្នាំ ដោយគ្រប់គ្នាតែងតែគិតថារាល់ពេលចូលឆ្នាំទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូរទ្វីប