គ្រុឌគុនខ្មែរ ចេញទៅផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសក្រិកដែលជាប្រទេសដើមកំណើតកីឡាអូឡាំពិក
ដោយមានកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាអាស៊ីប្រទេសក្រិច ដែលមានការឧបត្ថម្ភជ្រោមជ្រែងពីគ្រុឌ ក្នុងការរៀបចំព្រឹត្តិការណ៍គ្រុឌគុនខ្មែរ នាំយកគុនខ្មែរព្រមជាមួយ នឹងអរិយធម៌ដ៏ចំណាស់របស់ខ្មែរ ទៅផ្សព្វផ្សាយនៅក្នុងប្រទេសដែលមានអរិយធម៌ដ៏ចំណាស់ បែបស៊ីវិល័យដូចគ្នា ក្នុងតំបន់ប៉ែកអ៊ឺរ៉ុប នោះគឺប្រទេសក្រិច