(វីដេអូ) មើលហើយរំភើប! ទិដ្ឋភាពក្នុងព្រឹត្តិការណ៍បើកកីឡាអូឡាំពិក ដែលមានវត្តមានអត្តពលិកកម្ពុជាទាំង ៧ លើក
បើគិតមកដល់ពេលនេះ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ លើកទី ៣៣ បាន និង កំពុងដំណើរការហើយនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងនោះ កម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងឆ្នាំ ២០២៤ នេះ ក៏បានរៀបចំរួចរាល់ហើយដែរ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ នៅក្រៅពហុកីឡដ្ឋាន ពោលគឺប្រារព្ធនៅតាមដងទន្លេសែន និង តួ Eiffel ដែលមានការដង្ហែអត្តពលិក តាមរយៈក្បួនទូកចំនួន ៨៥ ដោយធ្វើដំណើរប្រវែង ៦ គីឡូម៉ែត្រ តាមដងទន្លេសែន ទីក្រុងប៉ារីស បេះដូងនៃប្រទេសបារាំង។
អ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងពិធីបើកព្រឹត្តិការណ៍ គឺមានភ្លើងខ្វែងខ្វាត់ចេញពី តួ Eiffel របស់ទីក្រុងប៉ារីសប្រទេសបារាំង ព្រមទាំងមានការបង្ហាញខ្លួនពីសំណាក់កំពូលតារាល្បីៗ ឈរបញ្ចេញសំនៀងនៅកណ្ដាលតួ Eiffel ផងដែរ រួមមាន Celine Dion និង Lady Gaga ជាដើម។
ជាក់ស្តែង សម្រាប់អត្តពលិកកម្ពុជា ក៏មានវត្តមានក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះដែរ ដោយនៅក្នុងឆ្នាំ ២០២៤ នេះ គឺជាលើកទី ៧ ហើយ ដែលកម្ពុជាបានចូលរួម បើរាប់តាំងពីឆ្នាំ ២០០០ មក៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖
រូបភាព ៖ CNA