ឪពុក-កូន និង ស្រ្តីខ្មែរអាយុ ៦០ ទើបឆ្លងកូវីដ ១៩ ថ្មី ជិះយន្តហោះជើងតែមួយមកពីអាមេរិក
ករណីរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ថ្មី នៅតែបន្តកើនឡើងនៅប្រទេសកម្ពុជា ដោយនៅព្រឹកថ្ងៃទី ១៧ ខែកក្ដដា នេះ ក្រសួងសុខាភិបាលទើបតែប្រកាសរកឃើញករណីឆ្លងថ្មីចំនួន ៥ បន្ថែមទៀត សរុបទូទាំងប្រទេសចំនួន ១៧១ ករណី ។
នៅក្នុងករណីថ្មីនេះ បុរសពីរនាក់ និង ស្រ្តីម្នាក់ សុទ្ធតែទើបត្រឡប់មកពីសហរដ្ឋអាមេរិក ជិះយន្តហោះជើងជាមួយគ្នា និង បន្តជើងហោះហើរនៅប្រទេសចិន ។ សម្រាប់បុរសពីរនាក់ជាឪពុក និង កូនអាយុ ៥ ឆ្នាំ បានតេស្ដវិជ្ជមានវីរុសកូវីដ ១៩ ដោយឡែកចំពោះភរិយា និង កូនស្រីម្នាក់ទៀត ក្នុងតេស្តលើកទី ១ អវិជ្ជមានកូវីដ ១៩ មានអាស័យដ្ឋាននៅចាក់អង្រេក្រោម រាជធានីភ្នំពេញ ។
ដោយឡែកចំពោះស្រ្តីអាយុ ៦០ ឆ្នាំ រស់នៅអាយុសហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅបុរីប៉េងហួតបឹងស្នោរ មានរោគហៀរសំបោរដែលស្រដៀងនឹងផ្ដាសាយ តេស្តវិជ្ជមានវីរុសកូវីដ ១៩ ៕