កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ០៤ នាក់បន្ថែម នាំឲ្យចំនួនសរុបឡើងដល់ ២០២ នាក់
ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ថ្មីចំនួន ០៤ នាក់បន្ថែម ដោយក្នុងនោះមានប្រុសចំនួន ៣ នាក់ និងស្រីមួយនាក់ ។ ទាំង ៤ នាក់ខាងលើនេះ បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានវីរុសនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ។
ករណីឆ្លងថ្មីទាំងនេះ កើតមានលើបុរសជនជាតិខ្មែរ អាយុ ៣៧ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បុរសអាយុ ២៨ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បុរសអាយុ ៤៧ ឆ្នាំ មកពីខេត្តកែប និងស្ត្រីអាយុ ២៨ ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។
បច្ចុប្បន្ន បុរសទាំង ៣ រូបខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ខណៈអ្នកជំងឺជាស្ត្រី ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខ្មែរ-សូវៀត ៕