កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧ នាក់បន្ថែម នាំឲ្យចំនួនសរុបឡើងដល់ ២៣៣ នាក់
ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ថ្មីចំនួន ០៧ នាក់បន្ថែម ជាបុរសជនជាតិខ្មែរ ដែលបានធ្វើតេស្តចេញលទ្ធផលវិជ្ជមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ។
ករណីឆ្លងថ្មីទាំង ០៧ នាក់នេះ អ្នកជំងឺចំនួន ០៤ នាក់ គឺជាសមាជិកក្រុមមួកខៀវអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ខណៈចំនួន ០៣ នាក់ផ្សេងទៀតជាក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ។
បច្ចុប្បន្ន អ្នកជំងឺទាំងនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ ៕