ថ្ងៃ ២០ ឧសភានេះ រកឃើញអ្នកឆ្លងកូវីដថ្មី ៤១៥ នាក់ ជាសះស្បើយ ៧៤៥ នាក់ និងស្លាប់ ៥ នាក់
នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤១៥ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។
ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០៥ នាក់ និង មានអ្នកជាសះស្បើយពីជំងឺអាចត្រឡប់ទៅផ្ទះវិញ ចំនួន ៧៤៥ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២៣៦៩៧ នាក់
– អ្នកជាសះស្បើយមានចំនួន ១៥៧០០ នាក់
– អ្នកស្លាប់ចំនួន ១៦៤ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖