ស្លុតចិត្តណាស់! ទារកទើបតែកើតបាន ១៧ ថ្ងៃ ស្រាប់តែរកឃើញកើតកូវីដ នៅខណ្ឌពោធិ៍សែនជ័យ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥០ នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។
ក្នុងនោះផងដែរ តាមរយៈបញ្ជីឈ្មោះ ដែលផ្ដល់ដោយរដ្ឋបាលរាជធានី បានឱ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងទាំង ២៥០ ករណី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺរកឃើញទារកម្នាក់ ទើបតែកើតបាន ១៧ ថ្ងៃ ស្រាប់តែរកឃើញវិជ្ជមានកូវីដ-១៩ ស្ថិតនៅលេខរៀងទី ២០៦ ជាទារក ភេទប្រុស មានអាសយដ្ឋានរស់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕
សូមអានបញ្ជីឈ្មោះលម្អិតនៅខាងក្រោម ៖