សូមប្រយ័ត្ន! ពីព្រឹកមកទល់ថ្មើរនេះ នៅភ្នំពេញរកឃើញ ៥ កន្លែងបន្តបន្ទាប់គ្នា ពាក់ព័ន្ធកូវីដ-១៩
មកទល់ត្រឹមម៉ោង ៥ ជាង ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសរកអ្នកពាក់ព័ន្ធទីតាំងចំនួន ៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយសារតែរកឃើញថា កន្លែងទាំងនោះ មានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ ជាក់ស្ដែងកន្លែងទាំង ៥ នោះ មានដូចជា ៖
១. ហាង Baby Care សាខាផ្សារសុវណ្ណា
ហាងមួយនេះ មានទីតាំងស្ថិតនៅផ្ទះលេខA៨៩ ផ្លូវ២៧១ កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ អ្នកជំងឺបានទៅទីតាំងមួយនេះ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ចាប់ពីម៉ោង ១៥ ៖ ២៥ ដល់ ១៥ ៖ ៤០ ។
២. ឌីអេហ្វអាយ ឡាក់គី ប្រាយវេតលីមីធីត (DFI Lucky Private Limited)
ហាងមួយនេះ មានទីតាំងស្ថិតនៅ ផ្លូវលេខ ៥៥P សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ ដោយ បុគ្គលិកធ្វើការនៅទីតាំងខាងលើ រកឃើញវិជ្ជមានកូវីដ-១៩ ។
៣. ធនាគារ អេស៊ីលីដា សាខាវិមានឯករាជ្យ
ធនាគារមួយនេះមានទីតាំងស្ថិតនៅផ្ទះលេខ ១២៩ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយរកឃើញថា ពាក់ព័ន្ធនឹងកូវីដ-១៩ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ដោយអ្នកជំងឺ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ។
៤. ហាង KOI សាខាទួលគោក
ហាងមួយនេះ គឺនៅសាខាទួលគោក មានទីតាំងស្ថិតនៅផ្លូវ ៣១៥ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងមេរោគកូវីដ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដោយរកឃើញថា បុគ្គលិកនៅក្នុងហាងមួយនេះវិជ្ជមានកូវីដ-១៩ ។
៥. Star Mart សាខាបឹងត្របែក
ម៉ាតមួយនេះ នៅក្នុង ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច សាខាបឹងត្របែក ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញពាក់ព័ន្ធមេរោគកូវីដ-១៩ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ដោយអ្នកជំងឺកូវីដ គឺជាអ្នកគិតលុយនៅទីតាំងមួយនេះ ៕