ករណីដំបូងនៅកម្ពុជា! អ្នកជំងឺកូវីដ-១៩ ម្នាក់បានធ្វើអត្ត.ឃា.ត នៅក្នុងមន្ទីរពេទ្យបង្អែក
រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មានពីករណីអ្នកជំងឺកូវីដ-១៩ ភេទស្រីម្នាក់ បានស្លាប់នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ នៃមន្ទីរពេទ្យបង្អែកពញាក្រែក នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ១០ នាទី ។
ស្ត្រីខាងលើ មានឈ្មោះ អ៊ី ចាន់ធឿន ភេទស្រីអាយុ ៤២ ឆ្នាំ មានអាសយដ្ឋាន នៅភូមិសមាគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ អ្នកជំងឺបានបញ្ជូនមកមណ្ឌលព្យាបាលជំងឺកូវីដនៃមន្ទីរពេទ្យបង្អែកពញាក្រែក នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ៣០ នាទី ដោយមាន អាការក្អួតខ្លាំង ក្អក និង មានជំងឺប្រចាំកាយ ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែមរ៉ាំរ៉ៃ និង ជំងឺសួតរ៉ាំរ៉ៃ ។
លុះវេលាម៉ោង ១៩ និង ០០ នាទី ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ អ្នកជំងឺមានអាការក្អួតខ្លាំង និង ហត់ ទើបបុគ្គលិកពេទ្យបានចូលចាក់ថ្នាំ និង ដាក់សេរ៉ូមឱ្យ ហើយតាមដានរហូតអ្នកជំងឺធូរស្បើយទើបចេញមកវិញ ។ ស្រាប់តែ វេលាម៉ោង ២១ និង ៥១ នាទី អ្នកជំងឺងើបចេញពីគ្រែដោយយកក្រមា ១ ចេញទៅក្រៅ (មើលតាមកាមេរ៉ាសុវត្ថិភាព) ដល់ម៉ោង ២២ និង ១០ នាទី ក៏ប្រទះឃើញអ្នកជំងឺចងក ធ្វើអត្តឃាតបាត់បង់ជីវិតតែម្ដង ។
ជុំវិញករណីនេះ យោងតាមការសន្និដ្ឋាន និង រោគវិនិច្ឆ័យរបស់គណៈកម្មការកោសលវិច្ច័យរបស់មន្ទីរពេទ្យ និង ស្នងការដ្ឋាននគបាលខេត្ត បានចុះពិនិត្យឃើញថា អ្នកជំងឺ អ៊ី ចាន់ធឿន បានស្លាប់ដោយសារធ្វើអត្តឃាតចងក ។ ក្រោយការស្លាប់សាកសពត្រូវបានរៀបចំតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ រួចបញ្ចូនដោយរថយន្តគិលានសង្គ្រោះ ទៅបូជានៅវត្តសមាធិ នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖