ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៣០ នាក់ និង ស្លា.ប់ជិត ២៨ នាក់
នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឱ្យបានដឹងថា នៅក្នុងថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៣០ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ២១៧ នាក់ ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់ នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យរកឃើញមានអ្នកជំងឺកូវីដ-១៩ បានស្លាប់ចំនួន ២៨ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១០១២ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ។
គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៦២៧០០ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៥៤៤៨៩ នាក់
– អ្នកស្លាប់មានចំនួនសរុប ៩៥៣ នាក់ ៕
សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅខាងក្រោម ៖