ក្ដៅៗ! ប្រកាសមុននេះ រកឃើញ ២ ទីតាំងនេះមានអ្នកឆ្លងកូវីដជិត ៦០ នាក់ ពាក់ព័ន្ធកូវីដ «Delta»
អនុគណៈកម្មការស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩ នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ បានផ្ដល់ដំណឹងពីករណី រកឃើញជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធទៅនឹងករណីកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ២ ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
១. រោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC
រោងចក្រខាងលើ មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣២ នាក់ ពាក់ព័ន្ធទៅនឹងករណីកូវីដ-១៩ បំប្លែងថ្មី Delta ក្នុងចំណោម កម្មករ/កម្មការនី ចំនួន ៥៥០០ នាក់។
២. ការដ្ឋានសំណង់ ក្រុមហ៊ុន អិន សី អិច NCX
ការដ្ឋានខាងលើ មានទីតាំងស្ថិតនៅ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៥ នាក់ ពាក់ព័ន្ធទៅនឹងករណីកូវីដ-១៩ បំប្លែងថ្មី Delta ក្នុងចំណោមកម្មករ ១៦៨ នាក់។
អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕