សូមប្រយ័ត្ន! ៦ ខេត្ត-ក្រុង នេះ រកឃើញអ្នកឆ្លងកូវីដបំប្លែងថ្មី «Delta» ច្រើនជាងគេ នៅកម្ពុជា
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសឱ្យបានដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយមន្ទីរពិសោធតាំងពីថ្ងៃទី ៣១ ខែមីនា រហូតមកដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១ នៅកម្ពុជា រកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) សរុបទាំងអស់ចំនួន ៣៣២៣ នាក់ (ស្រ្តី ១៦៩៥ នាក់)។
ទន្ទឹមនឹងនោះ តាមរយៈសេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងចំណោម ២៤ ខេត្ត-ក្រុង ដែលរកឃើញឆ្លងជំងឺបំប្លែងថ្មីនេះ គេសង្កេតឃើញ មានរាជធានី-ខេត្តចំនួន ៦ ជាភូមិសាស្ត្រដែលមានតួលេខអ្នកផ្ទុកវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 ច្រើនជាងគេ គិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ខណៈរាជធានី-ខេត្ត ទាំងនោះ មានដូចជា ៖
១. រាជធានីភ្នំពេញ ៖ មានអ្នកផ្ទុកកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន ១១១៣ នាក់ (ស្រី ៥២៣ នាក់) បើគិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ។
២. ខេត្តបន្ទាយមានជ័យ ៖ មានអ្នកផ្ទុកកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន ៧៣៨ នាក់ (ស្រី ៣៧២ នាក់) បើគិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ។
៣. ខេត្តឧត្តរមានជ័យ ៖ មានអ្នកផ្ទុកកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន ២៧៦ នាក់ (ស្រី ១៤១ នាក់) បើគិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ។
៤. ខេត្តសៀមរាប ៖ មានអ្នកផ្ទុកកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន ២២០ នាក់ (ស្រី ១៣៤ នាក់) បើគិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ។
៥. ខេត្តស្ទឹងត្រែង ៖ មានអ្នកផ្ទុកកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន ១៣៧ នាក់ (ស្រី ៧៥ នាក់) បើគិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ។
៦. ខេត្តកណ្ដាល ៖ មានអ្នកផ្ទុកកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន ១៣៤ នាក់ (ស្រី ៧២ នាក់) បើគិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ។
គួរឱ្យដឹងផងដែរថា មកទល់ពេលនេះ នៅរាជធានី-ខេត្ត ទាំង ២៥ នៅកម្ពុជា គឺមានតែខេត្តមួយប៉ុណ្ណោះ ដែលរក្សាកំណត់ត្រាបានល្អ ពុំមានករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta នៅឡើយ នោះគឺ ខេត្តកែប ៕
សូមអានលិខិតប្រកាសរបស់ក្រសួងសុខាភិបាល នៅខាងក្រោម ៖