ថ្ងៃទី ២ ដើមខែ! រកឃើញអ្នកឆ្លងកូវីដត្រឹម ៨៩ នាក់ និង មានអ្នកស្លាប់ ០៦ នាក់
នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៩ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ០៤ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៦ នាក់ (មិនបានចាក់វ៉ាក់សាំង ០៤ នាក់) ខណៈមានអ្នកជាសះស្បើយចំនួន ១១៥ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៨ ៧០២ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៥ ០១៧ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៨០០ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖