ក្ដៅៗ! ក្រសួង ប្រកាសអនុញ្ញាតិឱ្យប្រើប្រាស់ ថ្នាំ Molnupiravir ព្យាបាលកូវីដ ក្នុងលក្ខខណ្ឌបន្ទាន់
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតិឱ្យប្រើប្រាស់ ឱសថ Molnupiravir ព្យាបាលជំងឺកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់។
គួរឱ្យដឹងផងដែរថា គុណភាពព្យាបាល នៃថ្នាំព្យាបាលជំងឺកូវីដ-១៩ Molnupiravir គឺជាប្រភេទឱសថគ្រាប់ ប្រើតាមមាត់ ប្រឆាំងនឹងមេរោគកូវីដ-១៩ (Antiviral) ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងត្រូវបានផលិតឡើងនៅគ្រឹះស្ថានផលិត ក្នុងប្រទេសឥណ្ឌា។
ដោយឡែក ចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ មានដូចជា ៖
ក. ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈ នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន និង ជាជម្រើសនៃការព្យាបាលដែលស្ថិតក្រោមការស្រាវជ្រាវ និងវាយតម្លៃ។
ខ. ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនការដាក់ពង្រាយឱសថជាតិបច្ចុប្បន្ន និង ក្រុមមនុស្សអាទិភាព៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖