មុនអ៊ុំទូក ១ ថ្ងៃ! រកឃើញអ្នកឆ្លងកូវីដ កើនជាងម្សិលមិញតែ ៣ នាក់ប៉ុណ្ណោះ ឯអ្នកស្លាប់មាន ៥ នាក់
នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១ នាក់ កើនថែមតែ ៣ នាក់ប៉ុណ្ណោះបើធៀបនឹងកាលពីម្សិលមិញរកឃើញត្រឹម ៤៨ នាក់ ដែលទាំងនេះជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ០៥ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៥ នាក់ (មិនបានចាក់វ៉ាក់សាំង ០៤ នាក់) ខណៈមានអ្នកជាសះស្បើយចំនួន ៤៨ នាក់ បានជាសះស្បើយពេញលេញ ត្រឡប់ទៅផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៩ ៦៨៧ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៦ ០៧២ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៨៨១ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖