អុំទូកថ្ងៃចុងក្រោយ! រកឃើញអ្នកឆ្លង ៤០ នាក់ ជាសះស្បើយ ៣៧ នាក់ និងស្ល-ា-ប់ ៥ នាក់
នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលត្រូវជាថ្ងៃទី ៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០ នាក់ ដែលទាំងនេះជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ៦ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ៥ នាក់ (មិនបានចាក់វ៉ាក់សាំង ៣ នាក់) ខណៈមានអ្នកជាសះស្បើយចំនួន ៣៧ នាក់ បានជាសះស្បើយពេញលេញ ត្រឡប់ទៅផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៩ ៨២៦ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៦ ២០៧ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៨៩៦ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖