ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដចំនួន ៤១នាក់ ជាសះស្បើយ ៣៩ នាក់ និង ស្លា-ប់ ៤ នាក់
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤១ នាក់ ដែលទាំងនេះជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ៦ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ។ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៤ នាក់ (មិនបានចាក់វ៉ាក់សាំង ០៣ នាក់) ខណៈមានអ្នកជាសះស្បើយចំនួន ៣៩ នាក់ បានជាសះស្បើយពេញលេញ ត្រឡប់ទៅផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៩ ៨៦៧ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៦ ២៤៦ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៩០០ នាក់៕
មានអានសេចក្តីប្រកាសទាំងស្រុងនៅខាងក្រោមនេះ៖