ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដចំនួន ២៣ ជាសះស្បើយ ២០ និង ស្លា-ប់ ០៤ នាក់
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៣ នាក់ ដែលទាំងនេះជាលទ្ធផលបញ្ជាក់ដោយ PCR។ ក្នុងនោះចំពោះករណីនាំចូលពីបរទេសក្នុងថ្ងៃនេះ គឺមានចំនួន ០៤ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៤ នាក់ (មិនបានចាក់វ៉ាក់សាំង ០២ នាក់) ខណៈមានអ្នកជាសះស្បើយចំនួន ២០ នាក់ បានជាសះស្បើយពេញលេញ ត្រឡប់ទៅផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១២០ ០៨៧ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៦ ៤៦៦ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៩៣១ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖