លឿនណាស់! ត្រឹម ១ សប្ដាហ៍ វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង រាលដាលឆ្លងដល់ ១៩ ប្រទេសហើយ
បើគិតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីដ៏សាហាវ អូមីក្រុង ត្រូវបានរាលដាលឆ្លងដល់ ១៩ ប្រទេសហើយ ដែលកាន់តែបង្កការបារម្ភចំពោះការរាលដាលឆ្លងទៅពេលខាងមុខ។
ព្រមគ្នានោះដែរ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ អង្គការសុខភាពពិភពលោក បានចេញការព្រមានថា ការរាលដាលឆ្លងនៃវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង គឺមានហានិភ័យខ្ពស់ណាស់ និងបានធ្វើការជំរុញដល់សមាជិកជាតិសាសន៍ចំនួន ១៩៤ ឱ្យបង្កើនល្បឿនបញ្ជូនវ៉ាក់សាំងការពារទៅឱ្យក្រុមប្រទេសដែលកំពុងប្រឈមហានិភ័យខ្ពស់។
គួរបញ្ជាក់ថា គិតតាំងពីរកឃើញដំបូងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅរហូតមកទល់ពេលនេះ ប្រទេស និង ដែនដីចំនួន ១៩ ត្រូវបានរកឃើញឆ្លងវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង។ ប្រទេស និងដែនដីទាំងនោះរួមមាន ប្រទេស អូស្ត្រាលី អូទ្រីស បែលហ្ស៊ិក បុតស្វាណា កាណាដា សាធារណរដ្ឋឆេក ដាណឺម៉ាក អាល្លឺម៉ង់ ហុងកុង អ៊ីស្រាអែល អ៊ីតាលី ជប៉ុន ហូឡង់ ព័រទុយហ្គាល់ ដែនកោះ Reunion អាហ្វ្រិកខាងត្បូង អេស្ប៉ាញ ស្វីស និង អង់គ្លេស៕
ប្រភព៖ Aljazeera