តាំងចិត្តឱ្យនឹងន! ទម្លាយ ៥ ចំណុច ពីវីរុសបំប្លែងថ្មី Omicron កំពុងវាតទីលើសាកលលោក
មួយរយៈក្រោយនេះគេសង្កេតឃើញថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron B.1.1.529) ហាក់ធ្វើឱ្យពិភពលោកកើតមានការព្រួយបារម្ភបន្ថែមមួយកម្រិតទៀត ដោយរយៈពេលត្រឹមតែ ១ សប្តាហ៍វីរុសមួយនេះ បានសាយភាយទៅដល់ ១៩ ប្រទេស។
រហូតមកដល់ទល់ពេលនេះ ពុំទាន់មានអ្នកវិទ្យាសាស្ត្រ ឬ គ្រូពេទ្យជំនាញណាម្នាក់អាចបញ្ជាក់ពីកម្រិតគ្រោះថ្នាក់ ឬ អត្រាការឆ្លងរបស់វីរុសថ្មីនេះបាននៅឡើយទេ ដោយគេគ្រាន់តែសន្និដ្ឋានថា វាមានសមត្ថភាពឆ្លងខ្ពស់ និង រហ័សជាងវីរុសបំប្លែងជំនាន់មុនៗ បូកបញ្ចូលទាំងប្រភេទ ដែលតា ឡាមដា បេតា ជាដើម។ យ៉ាងណាមិញ បើទោះជាបែបនេះក្តី សូមបងប្អូនទាំងអស់កុំទាន់អាលភ័យស្លន់ស្លោរ ដោយយើងមកសិក្សាបន្ថែមពីវីរុសប្រភេទនេះជាមុនសិន ៖
១. Omicron ត្រូវបានរកឃើញករណីដំបូងនៅថ្ងៃទី ២៣ វិច្ឆិកា ២០២១ ដែលជាអ្នកដំណើរមកពី Botswana អាហ្វ្រិកខាងត្បូង។
២. ចក្រភពអង់គ្លេស ជាប្រទេសដំបូងដែលកំណត់ថា វាជាប្រភេទមេរោគដែលមានការគំរាមកំហែងខ្លាំង។
៣. WHO បាននិយាយថា Omicron ជាប្រភេទវីរុស ដែលអាក្រក់បំផុត បើប្រៀបធៀបទៅនឹងប្រភេទមុនៗ ព្រោះថា Omicron មាន ៣២ mutation (Mutation គឺជាការបំបែកខ្លួនរបស់ gene មេរោគ) នៅក្នុង spike protein (spike protein ជាអ្នកដែលបង្កើតឱ្យមាន structure រូបរាងរបស់មេរោគ) ដែលមាន ៣ mutation ឈ្មោះ H655Y, N679K, P681H ដែលនាំឱ្យវាងាយស្រួលចូលទៅក្នុងកោសិកាមនុស្ស។
៤. ដោយសារវាមានភាពខុសគ្នាពីវីរុសបំប្លែងប្រភេទមុនៗ ធ្វើឱ្យប្រព័ន្ធភាពស៊ាំពិបាកក្នុងការស្គាល់ និង វាយប្រហារការពារ។
៥. អ្នកជំនាញនៅមិនទាន់ដឹងច្បាស់ថា រយៈពេលបង្ករោគវាយូរប៉ុនណា ឬក៏អាចរកឃើញក្នុង ២ សប្ដាហ៍នោះទេ។
៦. អ្នកវិទ្យាសាស្ត្របានចេញការព្រមានថា វីរុសប្រភេទថ្មីនេះនឹងអាចឱ្យវ៉ាក់សាំងចុះប្រសិទ្ធភាព ៤០%៕
ប្រភព៖ Dailymail