មកដឹងទាំងអស់គ្នា! ចាក់វ៉ាក់សាំងហើយ អាចជួយការពារវីរុសថ្មី «អូមីក្រុង» បានកម្រិតណា?
យោងតាមការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រ ដែលកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ចំពោះ វីរុសបំប្លែងថ្មី អូមីក្រុង បានឱ្យដឹងមេរោគបំប្លែងថ្មីមួយនេះ នឹងធ្វើឱ្យប្រសិទ្ធភាពវ៉ាកសាំងចុះខ្សោយ ៤០ ភាគរយ ព្រោះតែកម្រិត Mutations នៅក្នុង Spike protein របស់វាមានដល់ទៅ ៣២ ដែលលើសពីវីរុសជំនាន់មុន ដែលតាដែលមានត្រឹមតែ ១៨ Mutations។
ក្នុងចំណោម Mutations ទាំង ៣២ មាន ៣ Mutations ដែលអាចជួយឱ្យវីរុសជ្រាបចូលក្នុងកោសិការបស់រាងកាយកាន់តែងាយស្រួលជាងមុននោះគឺ H655Y, N679K និង P681H ហើយ Mutations ២ ទៀត R203K និង G204R គឺជា Mutations ដែលអាចឱ្យមេរោគចម្លងបានលឿន និង ឆាប់រហ័ស។ ក្នុងចំណោម Mutations ទាំងអស់មាន Mutations ចំនួន ២ នោះគឺ P681H និង N679K ដែលជា Mutations កម្រឃើញស្ថិតនៅជាមួយគ្នា ដែលនេះជាមូលហេតុធ្វើឱ្យវីរុស Omicron មានលទ្ធភាពប្រឆាំងជាមួយវ៉ាក់សាំងខ្ពស់ជាងវីរុសដទៃ នេះបើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេសដែលបានបកស្រាយក្នុងសារព័ត៌មាន Daily Mail។
បន្ថែមពីនេះទៀតដោយសារ Spike Protein របស់ Omicron មានសភាពខុសប្លែកពីគេ ជាហេតុធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់មនុស្សមិនធ្លាប់ស្គាល់វាពីមុន ហើយវាពិបាកក្នុងការប្រឆាំងវាយតបទៅវាវិញ។
យ៉ាងណាមិញ ក្នុងស្ថិតិនាពេលបច្ចុប្បន្នបានឱ្យដឹងថា អ្នកដែលបានចាក់វ៉ាក់សាំងរួច និង បានបន្ថែមនូវដូសជំរុញរួចទៀតនោះ គឺអាចមានលទ្ធភាពក្នុងការទប់ទល់ការឆ្លងធ្ងន់ធ្ងរខ្ពស់ ជាងអ្នកមិនបានចាក់វ៉ាក់សាំងទាល់តែសោះ។ ហើយគុណប្រយោជន៍នៃការចាក់វ៉ាក់ បន្ថែមនឹងដូសជំរុញ អាចជួយឱ្យវីរុសប្រភេទនេះមិនអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនោះឡើយ ដោយអាចកាត់បន្ថយអត្រាហានិភ័យខ្ពស់។ បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តកំពុងតែឈឺក្បាលក្នុងការសិក្សាស្វែងយល់លម្អិតពីវីរុសមួយនេះ ដើម្បីឆ្លើយតបឱ្យបានច្បាស់លាស់ពីអត្រាគ្រោះថ្នាក់ និង វិធីការពារវា៕
ប្រភព៖ TimesNowNews