បន្ទាន់! មិញៗនេះ ក្រសួងរកឃើញអ្នកឆ្លងកូវីដ ០៥ នាក់ ក្នុងនោះមានអូមីក្រុង ០២ ករណី
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីឆ្លងថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ០៥ នាក់ ដែលក្នុងនោះមានប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ដែលជាករណីនាំចូល ចំនួន ០២ ករណី ដែលលទ្ធផលត្រូវបានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។
ក្នុងនោះ តាមរយៈសេចក្តីជូនដំណឹង បានបន្ថែមថា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ១១ នាក់ និង មាន ១ នាក់ បានស្លាប់ជាបុគ្គលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។ សូមអានសេចក្តីប្រកាសលម្អិតទាំងស្រុងនៅខាងក្រោមនេះ៖