បន្ទាន់! កម្ពុជា ប្រកាសរកឃើញអ្នកឆ្លងកូវីដបម្លែងថ្មី «អូមីក្រុង» ក្នុងសហគមន៍លើកដំបូង
យោងតាមសេចក្តីប្រកាសចេញពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជម្រាបដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងពេលថ្មីៗនេះ ក្រសួង បានរកឃើញករណីវិជ្ជមានកូវីដបម្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ចំនួន ១នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២។
ដោយករណីនេះ គឺជាករណីឆ្លងក្នុងសហគមន៍ ចំពោះករណីឆ្លងកូវីដបម្លែងថ្មី ប្រភេទ «អូមីក្រុង» ខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕
សូមអានសេចក្តីប្រកាសលម្អិតនៅខាងក្រោមនេះ៖