ថ្ងៃនេះ កម្ពុជា ប្រកាសរកឃើញអ្នកឆ្លងវីរុសបម្លែងថ្មី «អូមីក្រុង» ចំនួន ៣០ នាក់បន្ថែមទៀត
ក្រសួងសុខាភិបាល នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីឆ្លងថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ៣០ នាក់ ដែលក្នុងនោះសុទ្ធតែជាប្រភេទវីរុសបម្លែងថ្មី «អូមីក្រុង» និងជាករណីនាំចូលទាំងអស់ ដែលលទ្ធផលត្រូវបានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។
ក្នុងនោះ តាមរយៈសេចក្តីជូនដំណឹង បានបន្ថែមថា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ១១ នាក់ និង មិនមានករណីស្លាប់នោះទេ៕
សូមអានសេចក្តីប្រកាសលម្អិតទាំងស្រុងនៅខាងក្រោមនេះ៖