អ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង ឈុតរបស់ Jennie បានស្លៀកបង្ហាញនៅ Met Gala ឆ្នាំ ២០២៣
កាលពីពេលថ្មីៗនេះ Jennie សមាជិក BLACKPINK បានមានវត្តមានចូលរួមជាកិត្តិយសនៅក្នុងកម្មវិធី Met Gala ឆ្នាំ ២០២៣ ដែលធ្វើឡើងកាលពីថ្ងៃទី ០១ ខែឧសភា នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយការបង្ហាញខ្លួនរបស់នាងពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។
ក្នុងនោះដែរ ចាប់អារម្មណ៍ឃើញថា តារាស្រីរូបនេះ បានស្លៀកក្នុងឈុតបែបសម័យឆ្នាំ ១៩៩០ ដែលរចនាដំបូងដោយអ្នករចនាម៉ូដ Karl Lagerfeld សម្រាប់រដូវស្លឹកឈើជ្រុះ របស់ម៉ាក Chanel។
យ៉ាងណាមិញ ឈុតរ៉ូបរឹបរាងតូចពណ៌សដែលមានខ្សែក្រវាត់ពណ៌ផ្កាពណ៌ខ្មៅ ពាក់គូជាមួយស្រោមដៃ និង ស្រោមបារពណ៌ខ្មៅ ស្បែកជើងកែងពណ៌ខ្មៅមួយឈុត របស់ Jennie បានស្លៀកក្នុងកម្មវិធី កំពុងក្លាយជាប្រធានក្តៅនៅឆ្នាំនេះ។
ជាការពិតណាស់ បើតាមការឱ្យដឹងបន្ថែមអំពីឈុតរ៉ូបពណ៌សដែលមានខ្សែក្រវាត់ពណ៌ផ្កាពណ៌ខ្មៅនេះ គឺឆ្នាំនេះ ម៉ាក Chanel ចង់លើកយកប្រធានបទ Karl Lagerfeld: A Line of Beauty ដែលផ្តល់កិត្តិយសដល់អ្នករចនាម៉ូដដ៏ល្បីល្បាញ Karl Lagerfeld ដែលបានទទួលមរណភាពកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ដោយបានចាប់អាជីពម៉ូដអស់ប្រាំពីរទសវត្សរ៍ក្នុងមួយជីវិតរបស់គាត់៕