មហាជននិយមតាមដាន ពីអ្នកផលិតមាតិកានៅក្នុងបណ្តាញសង្គមនានាច្បាស់ជាបានស្គាល់មកហើយ លោក Bro KH ដែលជា Content Creator មួយរូបធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនពីមហាជន។
យ៉ាងណាមិញ មួយរយៈចុងក្រោយមកនេះ Bro KH ក៏បានបាត់មុខពីបណ្តាញសង្គម និង បានបង្ហាញវត្តមានជាថ្មី ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះរូបរាងលោកហាក់ប្លែកខុសពីមុនច្រើនដោយសារតែលោកបានឡើងគីឡូ ព្រោះមានជំងឺគេងមិនលក់។ ម្យ៉ាងវិញទៀត នៅអំឡុងឆ្នាំ ២០២៤ កន្លងទៅ Bro KH ក៏បានបង្ហាញពីរូបភាព សម្រាកព្យាបាលជំងឺនៅក្រៅប្រទេសថែមទៀតផង។
ដោយឡែក នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នេះ Bro KH បានបង្ហោះសារ និង រូបភាពធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីម្តងទៀត នូវសភាពជើងហើម ដោយលោកបានអំពាវសុំជំនួយពីមហាជនដើម្បីព្យាបាល។ ក្នុងនោះ Bro KH បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា៖ «To all my family subscribers… I lose my car , YouTube channel , fb page because I’m sick a lot ! Now my leg have problems need to go hospital, and I want to live stream … so if all my family subscribers for supporting me to be continue» ដែលសារនេះមានអត្ថន័យជាភាសាខ្មែរថា៖ «ជូនចំពោះគ្រួសារអ្នកតាមដានខ្ញុំទាំងអស់! ខ្ញុំបានបាត់បង់ឡាន, YouTube channel , fb page ព្រោះតែខ្ញុំឈឹច្រើន! ឥលូវជើងរបស់ខ្ញុំមានបញ្ហា ត្រូវការទៅមន្ទីរពេទ្យ ហើយខ្ញុំចង់ Live Stream។ ដូច្នេះបើសិនគ្រួសារអ្នកតាមដានខ្ញុំគាំទ្រខ្ញុំ ដើម្បីបន្តទៀត»៕