MUC 2024 ប្រាសាទ ដាវីន និង ស្វាមីបរទេស គ្រងឈុតព្រះថោងតោងស្បៃនាងនាគតាមក្បួនខ្នាតបុរាណ ស្អាតគ្មានទាស់
ក្រោយពីទទួលបានតំណែង Miss Universe Cambodia 2024 និង ត្រៀមទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះ អ្នកនាង ប្រាសាទ ដាវីន កាន់តែត្រូវបានអ្នកគាំទ្រតាមដានពីសកម្មភាពប្រចាំថ្ងៃរបស់នាងជានិច្ច។
ក្នុងនោះដែរ មិនថាតែការងារសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក្រឡេកទៅមើលជីវិតឯកជនវិញ MUC 2024 ប្រាសាទ ដាវីន ក៏ត្រូវអ្នកគាំទ្រចាប់ក្រសែភ្នែកមើលដូចគ្នា។ លើសពីនោះ ពាក់ព័ន្ធនឹងគ្រួសារវិញ អ្នកនាង ប្រាសាទ ដាវីន ក៏ត្រូវបានមហាជនសរសើរពីសុភមង្គល ដោយនាងមានស្វាមីបរទេសយកចិត្តទុកដាក់ មើលថែ និង តែងតែគាំទ្រដល់នាងគ្រប់ពេល។
ជាការពិតណាស់ បើទោះជាបានរៀបការ និង ទទួលបានចំណងដៃកូនស្រីម្នាក់រួចមកហើយក្តី ប៉ុន្តែអ្នកគាំទ្រកម្របានឃើញរូបភាពគ្រងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីរបស់អ្នកនាង ប្រាសាទ ដាវី និង ស្វាមីណាស់ ព្រោះតែអ្នកនាងបានរៀបចំពិធីមង្គលការនៅឯក្រៅប្រទេស។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង ប្រាសាទ ដាវីន បានដឹកដៃស្វាមីបរទេសទៅថតរូបមង្គលការបែបប្រពៃណីយ៉ាងសមសួន ក្នុងឈុតព្រះថោងតោងស្បៃនាងនាគ តាមក្បួនខ្នាតបុរាណយ៉ាងស្រស់ស្អាត ធ្វើឱ្យមានការលើកសរសើរយ៉ាងខ្លាំង។ ការតុបតែងឈុតព្រះថោងតោងស្បៃនាងនាគដល់ MUC 2024 និង ស្វាមី នោះដែរ គឺរៀបចំឡើងដោយសំអាងការប៉ារ៉ាឌី៕