ចង់ឱ្យរាសីឡើងរកស៊ីមានបាន ត្រូវមើលលើ ៣ ចំណុចនេះ នៅក្នុងផ្ទះឱ្យបានល្អ
លំនៅដ្ឋាន គឺជាកន្លែងមួយដែលក្បួនហុងស៊ុយឱ្យការសំខាន់ទៅលើខ្លាំងណាស់ ព្រោះកាលណាបើផ្ទះស្អាត ត្រូវទៅតាមក្បួនខ្នាត នោះវានឹងចម្រុងចម្រើនម្ចាស់ឱ្យមានរាសីរះឡើង ព្រមទាំងមានសេចក្តីសុខកាក់កបនៅក្នុងជីវិត។ ក្នុងនោះដែរ ៣ ចំណុចៗសំខាន់នៅក្នុងផ្ទះ ដែលគួរតែយកចិត្តទុកដាក់បំផុតទៅតាមក្បួនហុងស៊ុយមានដូចជា៖
១. ខ្យល់អាកាស
ផ្ទះដែលមានខ្យល់អាកាសល្អ មានពន្លឺចេញចូលបានគ្រប់គ្រាន់ មិនត្រឹមតែជួយដល់សុខភាពអ្នករស់នៅប៉ុណ្ណោះទេ ប៉ុន្តែបើតាមក្បួនហុងស៊ុយគេជឿថា វាជួយធាតុ និង មានភាពស្មើគ្នាល្អ នាំឱ្យមានសិរីសួស្តី និង សេចក្តីកាក់បក។ ផ្ទុយទៅវិញ បើផ្ទះមានសភាពងងឹត និង មិនសូវមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅ ជាពិសេសគឺនាំឱ្យខាតលាភខាតប្រាក់ទៀតផង។
២. ដើមឈើ
តាមក្បួនហុងស៊ុយ ផ្ទះដែលមានដើមឈើច្រើន មានពណ៌ខៀវខ្ចី នោះវានឹងធ្វើឱ្យមានភាពស្រស់ស្រាយ និង ខ្យល់អាកាសបរិសុទ្ធ ជាពិសេសគឺវាក៏ជួយធ្វើឱ្យធាតុ និង មានភាពស្មើគ្នានៅក្នុងផ្ទះផងដែរ។ បើសិនជាដើមឈើនៅក្នុងផ្ទះ មានពណ៌ខៀវខ្ចីជាប្រចាំ ចាត់ទុកថាគឺជារឿងល្អ ជារឿងវិជ្ជមានដល់ជីវិតអ្នករស់នៅ ដូច្នេះហើយត្រូវថែរក្សាដើមឈើនៅក្នុងផ្ទះឱ្យបានល្អ។
៣. ទ្វារខាងមុខផ្ទះ
ទ្វារខាងមុខផ្ទះ គឺជាទ្វារដែលទទួលយកលាភជ័យចូលមកខាងក្នុង ដូច្នេះហើយបើសិនជាទ្វារនោះមានសភាពរឹងមាំល្អ នោះមានន័យថាក្នុងផ្ទះនឹងពោរពេញទៅដោយកម្លាំងវិជ្ជមាន និង សិរីសួស្តីលាភជ័យ ផ្ទុយទៅវិញបើទ្វារខាងមុខផ្ទះមានសភាពទ្រុឌទ្រោម គឺមានន័យថាមានកម្លាំងអវិជ្ជមាននៅខាងក្នុងច្រើន៕