មិននឹកស្មាន! ម្ចាស់ក្រុមហ៊ុន YAMAHA វ័យ ៦១ ឆ្នាំ ត្រូវកូនស្រីបង្កើតព្យាយាមសម្ល-ា.//ប់ ពេលកំពុងដេកលក់
ថ្មីៗនេះសារព័ត៌មាន The Japan Times បានឱ្យដឹងថាលោក Yoshihiro Hidaka វ័យ ៦១ ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុន YAMAHA Motor ត្រូវបានកូនស្រីព្យាយាមចាក់សម្លាប់ខណៈលោកកំពុងដេកលក់ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅក្នុងផ្ទះរបស់លោកនាខេត្ត Shizuoka ដោយក្នុងថ្ងៃកើតហេតុខាងប៉ូលិសទទួលបានខ្សែរទូរស័ព្ទពីស្រ្តីម្នាក់ឈ្មោះ Hana Hidaka អាយុ ៣៣ ឆ្នាំ ដែលជាកូនស្រីបង្កើតរបស់លោក ថានាងត្រូវឪពុកធ្វើបាបរាងកាយ។
យ៉ាងណាមិញ បន្ទាប់ពីប៉ូលិសចុះទៅដល់ និងបានធ្វើការស្រាវជ្រាវសួរនាំ ចុងក្រោយទើបដឹងថា Hana គឺជាអ្នកព្យាយាមសម្លាប់ឪពុកបង្កើតរបស់ខ្លួនទៅវិញ ដោយនាងបានបានយកកាំបិតទៅឆូតដៃឆ្វេងរបស់ឪពុកខណៈកំពុងដេកលក់ ដែលបង្កជារបួស ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។ ដោយឡែក ខាងក្រុមហ៊ុន YAMAHA Motor បានបដិសេធមិនបកស្រាយទាក់ទងនឹងករណីនេះឡើយ ដោយឱ្យហេតុផលថាជារឿងផ្ទាល់ខ្លួន ហើយវាក៏កំពុងធ្វើការស៊ើបអង្កេតបន្តទៀតផងដែរ៕
ប្រភព៖ The Japan Times, Sanook