ឆ្នាំចំនួន ៥ រួមមាន ឆ្នាំរកា ឆ្នាំរោង ឆ្នាំមមី ឆ្នាំជូត ព្រមទាំងឆ្នាំថោះ ត្រូវបានលោកគ្រូ ឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា បញ្ជាក់ថាជាឆ្នាំដែលត្រូវឆុងក្នុងឆ្នាំ ២០២៣។
ទន្ទឹមនេះ លោកគ្រូក៏បានមើលរាសីជូនអ្នកកើតឆ្នាំកុរ នៅក្នុងឆ្នាំ ២០២៣ នេះផងដែរ ដោយលោកគ្រូបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ នេះ បុគ្គលឆ្នាំកុរ ធ្វើអ្វីក៏បានជោគជ័យ ទៅជិតទៅឆ្ងាយឆ្លងផុតឧបសគ្គទាំងឡាយ ពុំមានអ្នកអាចធ្វើបាបបាន។
លោកគ្រូបានបន្តឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ខាងមុខ ជាឱកាសមួយសម្រាប់បុគ្គលឆ្នាំកុរបញ្ចេញសមត្ថភាព គ្រប់ការងារតូចធំដែលមេដាក់ឱ្យធ្វើទាំងប៉ុន្មាន ឱ្យតែបុគ្គលឆ្នាំកុរលូកដៃតាំងចិត្តទៅធ្វើគឺបានសម្រេច បានជោគបានជ័យ បានផលសម្រេចបានលាភសក្ការៈបានប្រាក់រង្វាន់ ហើយបានឡើងប្រាក់បៀវត្សទៀតផង។
បើសិនជាអ្នកលក់ដូររកស៊ី ជាអ្នកជំនួញ នៅក្នុងឆ្នាំ ២០២៣ នេះ អ្នកឆ្នាំកុរ លក់ដូរអ្វីក៏មានម៉ូយថ្មីៗចូលមកច្រើន ម៉ូយតូចម៉ូយធំ មកពពាក់ពពូនជួយទិញជួយដូរ រហូតដល់ជួយមើលការខុសត្រូវទៀតផង លក់ដូរអ្វីក៏ដាច់ រកស៊ីអ្វីក៏ត្រូវ រកស៊ីអ្វីក៏អាចក្លាយទៅជាអ្នកមានដែរ នៅក្នុងឆ្នាំ ២០២៣ នេះ ដោយសារតែមានអ្នកចាំជួយពីក្រោយ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖