ច្បាស់ហើយ! មានគេចេញមុខទម្លាយហើយ ជុំវិញរឿងល្បីថា Matt និង សង្សារចែកផ្លូវគ្នា
ជារឿយៗមហាជនបានឃើញពីភាពស្និទ្ធស្នាលរបស់តារាស្រី Matt Peranee និង ហាយសូរ Songkarn លើបណ្ដាញសង្គមអ៊ីនស្តាក្រាម និង ហ្វេកប៊ុក តែមួយរយៈចុងក្រោយគេហាក់ជាស្ងាត់ដោយពុំសូវឃើញតារាស្រី Matt និង សង្សារបង្ហោះរូបភាពគូឡើយ។ ស្របគ្នានោះ ស្រាប់តែថ្មីៗនេះទៀត តារាស្រី Matt បានចេញមកបង្ហោះរូបភាពផ្សេងៗ ភ្ជាប់ជាមួយនឹង Caption សោកសៅក្នុងអត្ថន័យស្នេហាហាក់ត្រូវបានបញ្ចប់។
ជាមួយនឹងការឃើញបែបនេះ បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការសង្ស័យថាទំនាក់ទំនងរវាងតារាស្រី Matt និង សង្សារកំពុងតែរកាំរកូសឈានដល់ការរង្គោះរង្គើចែកផ្លូវគ្នា។ លើសពីនោះ សូម្បីតែហ្វេកប៊ុកផេក Jmoy 108 ដែលជាផេកព័ត៌មានកម្សាន្តតារាល្បីក្នុងស្រុកថៃ ក៏បានចេញមកបង្ហោះសង្ស័យថាគូស្នេហ៍មួយគូនេះកំពុងតែប្រេះឆាដែរ។
យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យពីសំណាក់មហាជនប៉ុណ្ណោះ សម្រាប់រឿងរ៉ាវពិតទៅជាយ៉ាងណានោះគេពុំទាន់ដឹងនៅឡើយ ព្រោះពុំទាន់ឃើញសាមីខ្លួនមកបកស្រាយបញ្ជាក់។ ជុំវិញព័ត៌មានការចែកផ្លូវគ្នានេះ បានផ្ទុះកក្រើកក្នុងសង្គមសិល្បៈថៃ និង បណ្ដាអ្នកគាំទ្រ។
ដោយឡែក នៅថ្ងៃទី ០១ ខែឆ្នូ ឆ្នាំ ២០២២ នេះស្រាប់តែសារព័ត៌កម្សាត្តថៃដ៏ល្បីមួយនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៨ បានចេញមកទម្លាយច្បាស់ៗថា គូស្នេហ៍តារាស្រី Matt និង ហាយសូរ Songkarn ពុំមានការចែកផ្លូវគ្នាឡើយ។ តាមប្រភពព័ត៌មានដដែលនេះ បានបន្តថា ខណៈនេះតារាស្រី Matt និង សង្សារកំពុងតែមានក្ដីសុខ ថែមទាំងបានចាប់ដៃគ្នាបើកហាងលក់ការ៉េមនៅឧទ្យានជាតិ Khao Yai ខេត្តនគររាជសីមាថែមទៀតផង តែយ៉ាងណា មហាជនក៏រង់ចាំការបកស្រាយចេញពីមាត់សាមីខ្លួនផងដែរ ដើម្បីឱ្យច្បាស់លាស់នូវរឿងរ៉ាវពិត៕