ក្ដៅៗ! សហព័ន្ធកីឡាអេឡិចត្រូនិច អញ្ជើញប្រធានក្រុម Burn X Flash ចូលខ្លួនដោះស្រាយ ករណីលើកស្បែកជើងមុខកាម៉េរ៉ា ពេលប្រកួតស៊ីហ្គេម
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានប្រកាសអញ្ជើញលោក Lee Xin ប្រធានក្រុម Burn X Flash ជាលើកទី ២ ដើម្បីចូលខ្លួនដោះស្រាយនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ ជាមួយសហព័ន្ធជាតិ។
ការប្រកាសអញ្ជើញចូលខ្លួនដោះស្រាយនេះ ទាក់ទិនទៅនឹងករណីបង្ហាញកាយវិការមិនសមរម្យក្នុងកំឡុងពេលផ្សាយផ្ទាល់ការប្រកួតស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងប្រភេទកីឡា Esports វិញ្ញាសា Mobile Legends: Bang Bang បុរស រវាងកម្ពុជា និង ម៉ាឡេស៊ី ប៉ះពាល់ដល់កិត្តិយសជាតិ រហូតមានការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖