(វីដេអូ) លើកដំបូង! សុធារិទ្ធ និង លីនណា ប៉ះគ្នាក្រៅចង្ក្រាន្តផ្ទះបាយ MasterChef អ្នកគាំទ្រនាំគ្នាមើលភ្លឹះៗ
ជាការពិតណាស់ ក្រោយពីទម្លាយពីទំនាក់ទំនងហៅគ្នាជាសង្សារពេញមាត់ហើយនោះ បេក្ខជន MasterChef Cambodia រដូវកាលទី ៣ លោក សំ សុធារិទ្ធ និង កញ្ញា ប៊ុន លីនណា ត្រូវបានអ្នកគាំទ្រកាន់តែតាមដានពីសកម្មភាពរបស់អ្នកទាំង ២ ជានិច្ច។
ជាក់ស្តែង ថ្មីៗនេះ អ្នកគាំទ្រកំពុងចាប់អារម្មណ៍នឹងវីដេអូបំពេញការងារក្រៅចង្ក្រាន្តបាយ MasterChef របស់កញ្ញា ប៊ុន លីនណា និង លោក សំ សុធារិទ្ធ ដែលបានបង្ហោះឡើងនៅក្នុងគណនីខាងស្រី កំពុងថតប្រូម៉ូតផលិតផលជាមួយគ្នាជាលើកដំបូង។
បើទោះជាវីដេអូនោះ បង្ហាញពីសកម្មភាពក្រៅឆាកនៃការថតស្បតពាណិជ្ជកម្មជាមួយគ្នាក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រ ដែលពេញចិត្តប្រុសសង្ហា ស្រីស្អាតមួយគូនេះ ឃើញហើយញញឹមបិទមាត់មិនជិតនោះទេ។ លើសពីនោះ អ្នកខ្លះថា សកម្មភាពថតប្រូម៉ូតផលិតផលមែន ប៉ុន្តែមើលទៅដូចថតរូប Pre-Weeding៕