លី ម៉ារីណា ត្អូញថាមួយជីវិតនេះអត់ធ្មត់ស្ទើរគ្រប់រឿង នៅតែទទួលបានការមើលងាយដដែល
ជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈនៅសុខៗ អ្នកនាង លី ម៉ារីណា បានបង្ហោះសារត្អូញត្អែរ រៀបរាប់ពីរឿងរ៉ាវជីវិតនៅលើគណនីហ្វេសប៊ុក ទទួលបានតែការមើលងាយ ទោះបីជាអ្នកនាងខំប្រឹងអត់ធ្មត់យ៉ាងណាក៏ដោយ។
ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកនាង លី ម៉ារីណា គឺជាតារាសម្ដែងស្រីដ៏ល្បីល្បាញ មានការគោរពស្រឡាញ់ពីមជ្ឈដ្ឋានជុំវិញ ហើយនៅក្នុងជីវភាពប្រចាំថ្ងៃ អ្នកនាងក៏ជាមនុស្សមានមុខមាត់ មានជីវភាពល្អប្រសើរ រស់នៅក្នុងជីវិតហាយសូរមិនធម្មតាទេ។
ដោយឡែកនៅសុខៗ តារាភាពយន្តដ៏ល្បីរូបនេះ បានបង្ហោះសាររៀបរាប់នៅលើហ្វេសប៊ុកយ៉ាងភ្ញាក់ផ្អើលថា ៖ «មួយជីវិតនេះខ្ញុំអត់ធ្មត់ស្ទើរតែគ្រប់រឿងទៅហើយ តែការអត់ធ្មត់នៅតែទទួលបានមិនសមប្រកប កាន់តែអត់ធ្មត់កាន់តែទទួលបានការមើលងាយ……….លើលោកនេះគ្មានអ្វីឋិតថេរទេ ថ្ងៃនេះរំលងហួសវាក៏ក្លាយទៅជាថ្ងៃខានស្អែក ដូច្នេះកុំបណ្តោយឱ្យ មនោសញ្ចេតនាញាំញីផ្លូវអារម្មណ៌»៕